គ្រប់ទិសទីនៃពិភពលោកទាំងមូល មិនថានៅទីណា ការផ្សព្វផ្សាយព័ត៌មានមិនពិត បានក្លាយទៅជាការគំរាមគំហែងដល់លទ្ធិប្រជាធិបតេយ្យ និងសាមគ្គីភាពក្នុងសង្គម។ ការស្វែងរកព័ត៌មានពិតក្នុងបណ្តាញសង្គមអិុនធេីណែតបច្ចុប្បន្ននេះ គឺជាការពិបាកខ្លាំងណាស់ ដោយសារតែមានព័ត៌មានក្លែងក្លាយនិងបោកប្រាស់ជាច្រេីន។ ដូច្នេះ ការផ្សព្វផ្សាយព័ត៌មានពិតប្រាកដបានក្លាយជាការប្រកួតប្រជែង ដ៏គួរអោយកត់សម្គាល់មួយនៅលេីទីលានប្រព័ន្ធបណ្តាញសង្គមអុិនធេីណែត។
ពីមួយថ្ងៃទៅមួយថ្ងៃ យេីងទាំងអស់គ្នាប្រឈមមុខហ្នឹងបញ្ហាចលាចល ទាក់ទងជាមួយការទទួលយកព័ត៌មានមិនពិតនេះកាន់តែ ច្រេីនឡេីងៗ ហេីយទាំងនេះ គឺបណ្តាលមកពីការបិុនប្រសព្វរបស់អ្នកសំដែងនិងអ្នកចាត់ចែងចែករំលែក ផ្សព្វផ្សាយព័ត៌មានមិនពិតទាំងនេះអោយក្លាយជាផលប៉ះពាល់ដល់ការបង្កេីតច្បាប់ផ្សេងៗ ឬដេីម្បីទាញយកឥរិយាបទណាមួយ ដែលអាចបង្ករជាភាពជ្រួលច្របល់ តាមដែលគេចង់បាន។
យេីងមានការជឿជាក់ថា ដំណោះស្រាយដែលអាចរុញច្រានលទ្ធិប្រជាធិបតេយ្យ អោយសង្គមយេីងមានភាពប្រសេីរឡេីងវិញបាន គឺការបង្ហាត់បង្រៀនប្រជាពលរដ្ឋ អោយមានជំនាញផ្សព្វផ្សាយរឿងរា៉វរបស់គាត់ អោយបានពេញលក្ខណៈ ដោយប្រេីបច្ចេកវិទ្យាទំនេីបៗ។ ដូច្នេះ វិទ្យាស្ថានវិដេអូមួយនាទីកំពុងធ្វេីការជ្រេីសរេីសបុគ្កលជាច្រេីនរូប ដែលមានឥទ្ធិពលក្នុងសង្គមរបស់គាត់ ដេីម្បីបង្ហាត់បង្ហាញអោយគាត់បានយល់និងស្គាល់ ហេីយរួមចំណែកបំបាត់ឬបញ្ឈប់ព័ត៌មានក្លែងបន្លំទាំងនោះ ហេីយព្រមគ្នានោះដែរ គាត់អាចមានសមត្ថភាពផលិតជាឯកសារព័ត៌មាន ដែលអាចចែកចាយតាមបណ្តាញព័ត៌មានសង្គម ប្រកបដោយក្រមសីលធម៌ ស្របជាមួយគ្រឹះស្ថាននៃលទ្ធិប្រជាធិបតេយ្យ។
Christoph Alexander Geiseler (គ្រីស្តូហ្វ៍ អាឡិចហ្សានឌ័រ ហ្គៃស្ល័រ) គឺជាអ្នកផលិតខ្សែភាពយន្ត និងជាអ្នកអប់រំមួយរូបមកពីទីក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិក។ គាត់គឺជាស្ថាបនិករបស់វិទ្យាស្ថានវីដេអូ មួយនាទី និងមានបទពិសោធន៍ការងារផលិតជាវីដេអូមួយនាទីជាមួយសាកលវិទ្យាល័យ Princeton ក្រុមហ៊ុនរចនាក្រាហ្វិក Adobe និងក្រសួងការបរទេសនៃសហរដ្ឋអាមេរិក។ មិនតែប៉ុណ្ណោះ គាត់ក៏ធ្លាប់មានស្នាដៃចងក្រងជាវគ្គសិក្សាទាក់ទងទៅហ្នឹងវិជ្ជាថតរូប ដោយប្រេីប្រាស់វិធីសាស្រ្តរយៈពេលមួយនាទីរបស់គាត់ ហេីយវិធីសាស្រ្តនេះដែរធ្លាប់ត្រូវបានគេទទួលស្គាល់ និងបានទទួលពានរង្វាន់ពី Horizon Interactive Gold Award ក្នុងឆ្នាំ ២០១៩ និងពី Communicator Award ក្នុងឆ្នាំ ២០២០។ ពានរង្វាន់ទាំងនេះ ផ្តោតការវិនិច្ន័យទៅលេីការច្នៃប្រដិតប្លែកៗ ខុសពីវគ្គសិក្សាដទៃទៀតក្នុងវិស័យអប់រំ។ ចំណុចពិសេសមួយទៀតរបស់លោក គ្រីស្តូហ្វ៍ គឺគាត់ចេះនិយាយភាសាអង់គ្លេស បារាំង អេស្ប៉ាញ ព័រទុយហ្កាល់ អាល្លឺម៉ង់ និងភាសាហូឡង់បាន។
ផ្ទាំងគម្រោងនៃខ្សែរឿង
ទស្សនិកជន
ការសុំអនុញ្ញាត
វិធីសាស្រ្តប្រេីប្រាស់មា៉សុីនថត
វិធីសាស្រ្តបញ្ចូលសោភ័ណភាព
វិធីសាស្រ្តនៃបទសម្ភាសន៍
វិធីសាស្រ្តគ្រប់គ្រងឯកសារថតរួច
វិធីសាស្រ្តកាត់តវីដេអូ
វិធីសាស្រ្តបន្ថែមបន្ថយភាពអស្ចារ្យ
ទ្រឹស្តី
យុទ្ធសាស្រ្ត
ការទំនាក់ទំនង
Claude Grunitzky (ខ្ល័ដ ហ្រ្គានីតស្គី) គឺជាស្ថាបនិកនៃក្រុមហ៊ុនឈ្មោះថា TRACE ដែលជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយកំពុងរីកចំរេីនយ៉ាងឆាប់រហ័ស និងក្រុមហ៊ុនវេទិកាបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយមួយទៀត ដែលមានឈ្មោះថា TRUE Africa ដែលគាំទ្រដល់សំលេងយុវជនអាហ្រ្វិកទូទាំងពិភពលោក។ លោក Claude Grunitzky មិនត្រឹមតែបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ London University នៅប្រទេសអង់គ្លេស និង Massachusetts Institute of Technology (MIT) ពីសហរដ្ឋអាមេរិកប៉ុណ្ណោះទេ គាត់ក៏ជាអ្នកទទួលខុសត្រូវមួយរូបនៃ Massachusetts Museum of Contemporary Art និង Humanity in Action ថែមទៀតផង។ បច្ចុប្បន្ននេះ លោកគឺជាគ្រូបង្រៀនជំនាញទាក់ទងជាមួយសហគ្រិនភាពសង្គម (Social Entrepreneurship) ប្រចាំនៅសាកលវិទ្យាល័យដ៏ល្បីឈ្មោះលេីពិភពលោក គឺ Harvard Kennedy School និងវិជ្ជានេះដែរ លោកបានបង្រៀនជាយូរយារមកហេីយនៅក្នុងកម្មវិធី YALI។ គាត់ថែមទាំងអាចនិយាយជាពហុភាសា មានដូចជា អង់គ្លេស បារាំង អេស្ប៉ាញ ព័រទុយហ្កាល់ និងភាសា Togoleses ដូចជា Mina និង Ewé។
អ្នកស្រី Peregrine Olander (ភារីហ្រ្គីន អូឡានដ័រ) គឺជាអ្នកដឹកនាំសន្និបាទ និងជាគ្រូបង្វឹកមួយរូបរបស់ក្រសួងការបរទេស នៃសហរដ្ឋអាមេរិកតាមរយៈកម្មវិធី African Regional Services ទាក់ទងនិងការបញ្ចេញយោបល់ និង Bureau of Information Programs TechCamp. អ្នកស្រីធ្លាប់បានបង្រៀនប្រធានបទដូចជា ការផលិតខ្សែរឿងខ្នាតខ្លីបែបឌីជីថល ការផលិតខ្សែវីដេអូតាមទូរស័ព្ទដៃ ការប្រេីប្រាស់បណ្តាញសង្គមនានា ការនិពន្ធសំនេរដែលមានលក្ខណៈបញ្ចុះបញ្ចូល និងការកសាងកេរ្តិ៍ឈ្មោះរបស់បុគ្គល(យីហោ)។ អ្នកស្រីបានទទួលការអប់រំនិងបញ្ចប់ការសិក្សាកំរិតបរិញ្ញាបត្រ ផ្នែកអក្សរសិល្ប៍បារាំងក្នុងឆ្នាំ ២០០៦ និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកទំនាក់ទំនងសកលក្នងឆ្នាំ ២០០៨ ពីសាកលវិទ្យាល័យ American University of Paris។
លោក Trace Feng (ទ្រេស្ស ហ្វឹង) គឺជាផលិតករមួយរូបរបស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយវីដេអូមួយនាទី នាទីក្រុង Detroit រដ្ឋ Michigan ហើយគាត់ក៏មានបទពិសោធន៍សម្រេចការងារបណ្តុះបណ្តាលបានដោយឯករាជ្យ ជាមួយវិទ្យាស្ថានវីដេអូមួយនាទីផងដែរ។ កន្លងមក លោកបានធ្វើការជាមួយលោកគ្រីស្តូហ្វ៍ ដើម្បីបង្កើតព្រឹត្តិការណ៍ផ្សេងៗនៅសាកលវិទ្យាល័យ Princeton និងកម្មវិធីផ្សេងៗរបស់ក្រសួងការបរទេសនៃសហរដ្ឋអាមេរិក ដែលបានផ្តួចផ្តើមនៅទ្វីបអាហ្វ្រិក អាស៊ី និងអាមេរិកខាងត្បូង។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសង្គមវិជ្ជាពីសាកលវិទ្យាល័យ Princeton ក្នុងឆ្នាំ ២០១២ និងអាចប្រើប្រាស់ភាសាអង់គ្លេស បារាំង និងចិនកុកងឺបានយ៉ាងស្ទាត់ជំនាញ។
យេីងខ្ញុំជាក្រុមហ៊ុនផ្តល់ការអប់រំមួយដែលផ្តោតសារសំខាន់ទៅលេីវិធីសាស្រ្តវីដេអូមួយនាទី។ យេីងអោយងារវិធីសាស្រ្តនេះថា វីដេអូជាគ្រឹះ។
បេសកម្មរបស់យេីងខ្ញុំជាគោល គឺចែករំលែកអក្សរសិល្ប៍នៃវីដេអូអោយបានជុំវិញពិភពលោក មួយនាទីម្តងៗ។ យេីងខ្ញុំសហការជាមួយគ្រូបង្វឹកនិងស្ថាប័ននានា ដេីម្បីផ្តល់នូវឱកាសដល់សិស្សានុសិស្សនិងបុគ្កលិក ក្នុងការបញ្ចេញមតិរបស់ខ្លួន។ ជំនាញដែលទាញយកបានពីកម្មសិក្សានេះ នឹងផ្តល់ផលប្រយោជន៍ជាច្រេីនដល់សហគ្រិន អ្នកសារព័ត៌មាន សិល្បករ និងអ្នកទាំងឡាយណាដែលមានរឿងរា៉វគួរអោយចាប់អារម្មណ៍។ "កុំវែងឆ្ងាយ" យេីងតែងតែរំលឹក ហេីយក៏៉ "កុំអោយគេខាតពេលវេលារបស់គេដែរ"។
យេីងបានចងក្រងវិធីសាស្រ្តបង្កេីតវីដេអូអប់រំជាច្រេីនសម្រាប់គ្រឹះស្ថានល្បីល្បាញលំដាប់អន្តរជាតិ មានដូចជា Adobe និង National Geographic ។ ក្នុងកំឡុងពេល១០ឆ្នាំកន្លងទៅនេះ ពួកយេីងបានចូលរួមសហការជាមួយស្ថានទូតនិងកុងស៊ុលអាមេរិក ចំនួន៦៥ទីតាំង ក្នុងកិច្ចការផលិតកម្មវិធីសិក្សាខ្នាតអន្តរជាតិ ផ្តោតសំខាន់ទៅលេីផលិតកម្មវីដេអូ និងសាច់រឿង។
យេីងមិនតាំងខ្លួនថាយេីងមានសមត្ថភាពគ្រប់គ្រាន់ដើម្បីដោះស្រាយបញ្ហារបស់ពិភពលោកទាំងអស់នោះទេ តែយេីងជឿជាក់ថា ថ្ងៃណាមួយ នឹងមានអ្នកយកចំណេះរបស់យេីងទៅសម្រេចកិច្ចការទាំងនោះ។ ដោយហេតុនេះហើយទើបជម្រុញអោយយើង នៅមានបន្លឺនៃក្តីសង្ឃឹមបន្តរទៅទៀត។
សំរាប់ព័ត៌មានបន្ថែមៈ https://www.oneminuteacademy.com
International War and Peace Reporting (IWPR) ជួយជ្រោមជ្រែងដល់អ្នកមានវិជ្ជាជីវៈសារព័ត៌មាន និងប្រជាពលរដ្ឋ ដែលកំពុងធ្វេីការក្នុងបណ្តាញផ្សព្វផ្សាយទាំងអស់។ IWPR ផ្តល់កម្មវិធីសិក្សា ជួយបង្ហាត់បង្រៀន ណែនាំគាំពារ ក្នុងគោលបំណង អោយការផ្សព្វផ្សាយនិងវិភាគរបស់គាត់មានភាពយុត្តិធម៌ មិនលម្អៀង ដេីម្បីទទួលយកបាននូវការទទួលស្គាល់ពីឆាកអន្តរជាតិ។
អ្នកយកព័ត៌មាន អ្នកកែសម្រួល ផលិតករ អ្នកសរសេរប្លុក ព្រមទាំងអ្នកដឹកនាំនឹងរៀនពីតម្លៃនៃជំនាញ ដោយមិនត្រឹមតែអាចផលិតព័ត៌មានល្អៗ គាត់នឹងអាចបង្ហាត់បង្ហាញនូវអ្វីជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋ របស់សង្គមសុីវិល រាជរដ្ឋាភិបាល សារព័ត៌មាន អជីវកម្ម និងស្ថាប័នពាក់ព័ន្ធដទៃទៀត ដេីម្បីអោយមានយុត្តិធម៌ មានពហុនិយមតាមលិទ្ធិប្រជាធិបតេយ្យដែលផ្តល់តម្លៃ និងការគោរពយោបល់របស់សមាជិកសង្គមទាំងមូល។
សំរាប់ព័ត៌មានបន្ថែមៈ https://iwpr.net